សម្តេចតេជោបញ្ជាក់ការខាតបង់ចំណាយលើតម្លៃអគ្គិសនីដោយសារតែវិបត្តិនៃសង្គ្រាម អ៊ុយក្រែន (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវការខាតបង់ការចំណាយលើតម្លៃអគ្គិសនី ដោយ សារតែវិបត្តិនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ វិបត្តិនៃសង្គ្រាមអ៊ុយក្រែន គឺជាវិបត្តិមួយដែល បានជះជាចំណោទបញ្ហាប្រេងឥន្ធនៈឡើងថ្លៃដែលគ្មានប្រទេសណាលើសកលលោកនេះបាន ចៀសផុតឡើយ។ នាពេលនេះវិបត្តិនៃបាននិងកំពុងជះឥទ្ធិពលហើយមកលើតម្លៃអគ្គិសនីប្រើ ប្រាស់ក្នុងប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាក្នុងឆ្នាំ២០២២នេះ ការខាតបង់របស់កម្ពុជាលើតម្លៃអគ្គិសនី មានចំនួនដល់១០០លានដុល្លារហើយ។ សម្តេចបានថ្លែងថាអ្វីដែលបានកើតឡើងនេះ គឺ ដោយសារតែសង្គ្រាមនិងការដាក់ទណ្ឌកម្មដែលប៉ះពាល់ដល់ប្រទេសនានាលើសកលលោក បើទោះបីជាប្រទេសជាច្រើនទាំងនោះ មិនមានការជាប់ពាក់ព័ន្ធនឹងរឿងសង្គ្រាមអ៊ុយក្រែន នោះក៏ដោយ។