ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញចូលរួមពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និង លើកទិសដៅអនុវត្តបន្តឆមាសទីពីរឆ្នាំ២០២២ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ឯកឧត្ដមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ អមដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ ។
ឯកឧត្ដមបណ្ឌិតថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ បានដាក់ចេញនៅក្នុងកិច្ចប្រជុំចំនួន ១១ចំណុច តម្រូវឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមគ្នាដោះស្រាយ និងអនុវត្តឲ្យខាងតែបាន ក្នុងនោះមាន ការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាកសាំងការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគជំងឺកូវី19 ទាំងដូសមូលដ្ឋាន និងដូសជំរុញ ការចុះអនុវត្តការពារតំបន់ព្រៃលិចទឹក តំបន់អភិរក្ស តំបន់ការពារធម្មជាតិអភិរក្យសត្វខ្សឹបដែលជាតំបន់ហាមឃាត់ក្នុងបឹងទន្លេសាប ដើម្បីថែរក្សាដែនជម្រកមឆ្ឆជាតិ ។
សិក្សាស្រាវជ្រាវ ផលប៉ះពាល់ប្រយោជន៍ របស់ប្រជាពលរដ្ឋ និងកែសម្រួលដីតំបន់៣មកតំបន់២ ក្នុងបឹង ទន្លេសាប ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ បានអាស្រ័យផលស្របតាមស.ជ.ណ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងអនុវត្ត ស. ជ.ណ លេខ ៤៣៧ ចុះថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ស្តីពីការការពារធម្មជាតិ អភិរក្យសត្វខ្សឹប កំណត់ដោយចុះធ្វើអត្តសញ្ញាណគ្រួសារឲ្យបានម៉ត់ចត់ ដើម្បីកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ប្រគល់ជូនវិញ ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា អាជ្ញាធរ សមត្ថកិចពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់ ការពារឲ្យបាន តាមបណ្តោយផ្លូវជាតិលេខ៦ មិនអនុញ្ញាតិឲ្យមានការសាងសង់ផ្ទះ ឬសំណង់ផ្សេងៗចាប់ពីអាក់ផ្លូវ២៥ម៉ែត្រ ព្រោះទុកលទ្ធភាពសាងសង់ផ្លូវនាថ្ងៃអនាគត់ ដោយត្រូវពន្យល់ណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ចៀសវាង មានផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំណែកយន្តការគ្រប់គ្រងដីព្រៃលិចទឹក ពីតំបន់ ៣មកតំបន់២ ដែលជាដីអាស្រ័យផល ត្រូវកាតឆ្វៀលជូនប្រជាពលរដ្ឋ និងយោងតាមយោបល់របស់អង្គរប្រជុំបូកសរុបលទ្ធផលការងារឆមាសទីមួយឆ្នាំ២០២២ សម្រេចកាយព្រំ រវាងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងដីតំបន់ហាមឃាត់ ក្នុងបឹងទន្លេសាប ។
នៅក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តោតសំខាន់លើការជម្រុញឲ្យមានវេទិការសាធារណៈដោយមានប្រធានបទច្បាស់លាស់ ការថែរក្សាបរិស្ថាន និងផលប៉ះពាល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជុំវិញបរិវេណប្រាសាទសំបូរព្រៃគុគ ទប់ស្កាត់ការរុករានដីព្រៃលិចទឹក និងត្រៀមលក្ខណៈបុណ្យទន្លេក្នុងខេត្តកំពង់ធំនាពេលខាងមុខនេះ ៕
ដោយ ប៊ុន រដ្ឋា