ប្រជាជននៅមជ្ឈឹមបូព៌ាប្រឈមនឹងព្យុះខ្សាច់ដែលមានស្ថានភាពកាន់តែអាក្រក់ឡើងៗ ដោយបន្ទោសលើការប្រែប្រួលអាកាសធាតុ

អត្ថបទដោយ៖
AMS OneMinute

អ្នកបរិស្ថាន និងរដ្ឋាភិបាលក្នុងតំបន់មជ្ឈឹមបូព៌ាដូចជាប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និងរដ្ឋឈូងសមុទ្រផ្សេងទៀត កំពុងតែខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះការប្រែប្រួលនៃបាតុភូតធម្មជាតិ ដោយការកើតមានព្យុះខ្សាច់ដ៏ញឹកញាប់ និងមានរយៈពេលវែងជាងមុន ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង។

លោក Azzam Alwash ស្ថាបនិក Nature Iraq បាននិយាយថា៖ “ខ្ញុំមិនអាចដើរនៅចេញទៅខាងក្រៅ ដោយគ្មានការក្អក ឬខ្ទប់មាត់ឡើយ”។

មន្ទីរពេទ្យបានរាយការណ៍ពីការកើនឡើងនៃការចូលសម្រាកនៅមន្ទីរពេទ្យ ដោយមានអ្នកជំងឺរាប់ពាន់នាក់បានកើតជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខណៈពេលដែលសាលារៀន និងការិយាល័យត្រូវបិទ ហើយជើងហោះហើរត្រូវបានផ្អាកជាច្រើនថ្ងៃក្នុងពេលតែមួយ។

អ្នកបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលនិយាយថា អ្វីដែលជំរុញឱ្យមានការគំរាមកំហែងនេះ គឺការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុ និងការអនុវត្តការគ្រប់គ្រងទឹកមិនល្អ ដែលបានប្រែក្លាយដីក្នុងតំបន់កាន់តែច្រើនឱ្យទៅជាខ្សាច់។

https://www.eco-business.com/news/rising-heat-drives-crippling-sandstorms-across-the-middle-east/

ads banner