ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជួយដល់ប្រជាជនចិន ដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់ភាគខាងត្បូងប្រទេស

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេច សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាជនចិនដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់នាភាគខាងត្បូងប្រទេស តាមរយៈស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុក Royal du Cambodge ដែលបានផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៕
ដោយ៖ពលជ័យ
រូបភាព៖ Royal du Cambodge

ads banner