កម្ពុជារំលឹកខួប១៤ឆ្នាំនៃការដាក់ប្រាសាទបុរាណព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (Video Inside)
ថ្ងៃទី៧កក្កដានេះកាលពី១៤ឆ្នាំមុន, ប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាបេតិភណ្ឌពិភពលោក។ ប្រាសាទព្រះវិហារ គឺជាប្រាសាទមួយក្នុងចំ ណោមប្រាសាទបុរាណខ្មែរជាច្រើន ដែលប្រទេសជិតខាងតែងស្រមៃចង់បានធ្វើជាកម្មសិទ្ធិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមនៅថ្ងៃទី៧កក្កដានេះអបអរសាទរ ខួប លើកទី១៤ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចបាន ចាត់ ទុកព្រឹត្តិការណ៍ថ្ងៃ៧កក្កដាឆ្នាំ២០០៨ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ គិតចាប់តាំងពី កម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋនេះ ក្រោយការឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរ ជាតិក្រុងឡាអេ នៅថ្ងៃទី១៥មិថុនាឆ្នាំ១៩៦២។
ទូរទស្សនិកជន អប្សរាណិតមានសេចក្តីរាយការណ៍មួយពាក់ព័ន្ធនឹងប្រវត្តិប្រាសាទបុរាណ, ការតទល់ក្តីគ្នារវាងប្រទេសថៃនិងកម្ពុជាក្នុង ជម្លោះប្រាសាទបុរាណនេះ និងការដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក