អ្នកជំនាញថា សន្តិសុខការពារលោកអាបេ ខ្វះគុណភាព

តូក្យូ៖ អ្នកជំនាញផ្នែកសន្តិសុខនិយាយថា សន្តិសុខផ្ទាល់ខ្លួនសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មិនគ្រប់គ្រាន់ទេ ឬ ខ្វះគុណភាព បន្ទាប់ពីមានការបាញ់ប្រហារស្លាប់របស់គាត់។

លោក អាបេ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសុក្រ ខណៈកំពុងថ្លែងសុន្ទរកថានៅតាមផ្លូវនៅក្រុងណារ៉ា ភាគខាងលិចប្រទេស។

លោក Ito Koichi គឺជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលធ្លាប់ជាសមាជិកនៃអង្គភាពពិសេសរបស់ប៉ូលីសក្រុងតូក្យូ ហើយមានជំនាញផ្នែកសន្តិសុខយ៉ាងល្អសម្រាប់ឥស្សរជនជាន់ខ្ពស់។

លោកបានធ្វើការអត្ថាធិប្បាយបន្ទាប់ពីការវិភាគវីដេអូដែលបង្ហាញពីអ្នកវាយប្រហារដើរជុំវិញជាមួយកាបូប ហើយដើរត្រង់ទៅ Abe ។

លោក Ito បាននិយាយថា នៅពេលដែលសង្កេតឃើញនូវអាកប្បកិរិយាគួរឲ្យសង្ស័យបែបនេះ បុគ្គលនោះត្រូវតែនៅឱ្យឆ្ងាយ សូម្បីតែមុនពេលសួរសំណួរ និងត្រួតពិនិត្យរបស់របរប្រើប្រាស់ក៏ដោយ។

លោក ក៏ បាន ចង្អុល បង្ហាញ ថា មន្ត្រី ប៉ូលិស បរាជ័យ ក្នុង ការ សម្រប សម្រួល គ្នា ប្រកប ដោយ ប្រសិទ្ធភាព ដើម្បី ធ្វើ ការ ឆ្លើយ តប សមស្រប៕
ប្រភពពី NKH ប្រែសម្រួលៈសារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner