អ្នកស៊ើបអង្កេតចាប់ផ្តើមការស្វែងរកគ្រាប់កាំភ្លើងទ្រង់ទ្រាយធំ នៅទីតាំងដែលគេបាញ់លោក អាបេ

តូក្យូ៖ នៅព្រឹកថ្ងៃពុធទី១៣ កក្កដា ២០២២នេះ នគរបាលជប៉ុនបានបញ្ជូនអ្នកស៊ើបអង្កេតប្រហែល ៥០នាក់ ទៅកាន់កន្លែងកើតហេតុនៃការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo ដើម្បីស្វែងរកគ្រាប់កាំភ្លើងដែលត្រូវបានបាញ់ដោយជនសង្ស័យ ។

លោក អាបេ ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការមួយកាលពីថ្ងៃសុក្រ នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន។ នគរបាលបានចាប់ខ្លួន ជនសង្ស័យ Yamagami Tetsuya អាយុ ៤១ ឆ្នាំ នៅកន្លែងកើតហេតុ ហើយបាននិងកំពុងស៊ើបអង្កេតករណីនេះដោយសង្ស័យថា ជាឃាតកម្ម ។

ក្រុមអ្នកស៊ើបអង្កេតបានចាប់ផ្តើមការរុករកទ្រង់ទ្រាយធំនៅទីតាំងប្រហែលម៉ោង ៥ព្រឹក បន្ទាប់ពីបានបិទផ្លូវជុំវិញនោះ។

នគរបាលនិយាយថា ពួកគេជឿថា កាំភ្លើងដែលជនសង្ស័យប្រើនៅផ្ទះនោះ ត្រូវបានរចនាឡើងដើម្បីបាញ់ចេញគ្រាប់ចំនួន ៦ ក្នុងពេលតែមួយ ហើយត្រូវបានបាញ់ចំនួន ២ដង។

ពួកគេបានរកឃើញអ្វីដែលទំនងជារន្ធគ្រាប់កាំភ្លើងនៅក្នុងក្តារដែលភ្ជាប់នឹងកំបូលរថយន្ត ដែលចតនៅចម្ងាយប្រហែល ២០ម៉ែត្រពីកន្លែងដែលលោក Abe កំពុងឈរ ។

នគរបាលជឿថា គ្រាប់កាំភ្លើងដែលបាញ់ត្រូវបានខ្ចាត់ខ្ចាយពាសពេញតំបន់ធំទូលាយ។ ក្រុមអ្នកស៊ើបអង្កេតបានឆែកឆេរផ្លូវយ៉ាងហ្មត់ចត់ដើម្បីមើលថា តើគ្រាប់កាំភ្លើងនៅសល់ឬអត់។

តំបន់នេះគឺនៅជិតស្ថានីយ៍រថភ្លើងធំមួយ ដែលមានចរាចរណ៍ច្រើនជើងនៅពេលថ្ងៃ។ មនុស្សជាច្រើនក៏បានទៅលេងកន្លែងនេះដើម្បីថ្វាយផ្កា។ នគរបាលនិយាយថា ពួកគេបានធ្វើការឆែកឆេរនៅព្រឹកព្រលឹម ដើម្បីបញ្ចៀសការភាន់ច្រឡំ និងរំខានដល់ចរាចរណ៍៕ ប្រភពពី NHK (សារ៉ាត)

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner