រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីរក្សាទុកគ្រឿងញៀន នៅផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ទី១)ឈ្មោះ ចាន់ វ៉ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទី២)ឈ្មោះ ចាំង វ៉ាងឆាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទី៣)ឈ្មោះ ជីន ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងទី៤)ឈ្មោះ សោម ស្រីមី ភេទស្រី អាយុ២៤ឆ្នាំ បន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ សមត្ថកិច្ចដកហូតបានក្រាមសថ្លា ០១កូនថង់តូច ជាប់នឹងខ្លួនផងដែរ។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ