ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង នៃអធិការនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀន នៅផ្លូវ២០១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ស៊ាង ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅលក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចដកហូតបានក្រាមសថ្លា០១កូនថង់តូច។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner