អភិបាលខេត្តកណ្ដាល ណែនាំអភិបាលស្រុកកៀនស្វាយ ដែលទើប តែងតាំងថ្មីត្រូវធ្វើគំរូល្អ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅសាលា ស្រុកកៀនស្វាយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ភិបាលខេត្ត កណ្ដាលបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុក កៀនស្វាយ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា លោក ឡូវ សុខសាន អភិបាលរង នៃគណៈអភិបាល ស្រុកកៀនស្វាយ ត្រូវបានរាជរដ្ឋាភិបាលសម្រេច តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ ជំនួស លោក អ៊ូ ឈាង ដែលដល់ អាយុត្រូវចូលនិវត្តន៍ និងលោក សន ហុងសេង ត្រូវបានតែងតាំងជា អភិបាលរងនៃគណ:អភិបាលស្រុកកៀនស្វាយ។
មានប្រសាសន៍ក្នុងឱកាស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាលបានជំរុញដល់អភិបាលស្រុក អភិបាលរងស្រុក ដែលទើប តែង តាំងថ្មី ត្រូវធ្វើជាគំរូល្អដោយត្រូវភាពស្មោះត្រង់ មានការទទួល ខុសត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅ មូលដ្ឋាន។ បន្ថែមពីនេះត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សា រៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារ ទទួលបានជោគជ័យកាន់តែប្រសើឡើង៕ ដោយ៖រ៉ាវុធ