ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ៖ ចក្ខុវិស័យ, គោលបំណង, គោលដៅ
១) ចក្ខុវិស័យ
១.ឆ្នាំ២០៣៥ ភ្ញៀវអន្តរជាតិនឹងកើនដល់ ៩០ម៉ឺននាក់ ភ្ញៀវជាតិ ២លាននាក់ បង្កើតការងារ ៨ម៉ឺនកន្លែង នឹងនាំមក នូវប្រាក់ចំណូល ៥០០លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី
២. ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍ កម្រិតខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ និងជាខេត្តសំខាន់ក្នុងការ ផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់តម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅក្រៅប្រទេស
៣. រួមចំណែកធ្វើឲ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរី ជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤
៤. រក្សាតុល្យភាពការអភិរក្ស និងការអភិវឌ្ឍ
២) គោលបំណង
១. ខេត្តមណ្ឌលគីរី ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ប្រកបដោយឧត្តមានុវត្តន៍
២. ខេត្តមណ្ឌលគិរី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយ ភាពឆ្លាតវៃ និងច្នៃប្រឌិក និងជាមជ្ឈមណ្ឌលនៃតំបន់ភាគឦសាន
៣. ខេត្តមណ្ឌលគីរី ជាខេត្តដែលគឺកតូវច្បាសំលាល់នូវទស្សនទាន “អភិរក្សដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស”
៣) គោលដៅ
១. លើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្លាយជាជន្ទល់ សេដ្ឋកិច្ចរួមចំណែកបង្កើនប្រាក់ចំណូល ឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍មូលដ្ឋាន
២. ជំរុញវិស័យទេសចរណ៍ក្លាយជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍ ធនធានធម្មជាតិ និងវប្បធម៌ ឈរលើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ
៣. ផ្សព្វផ្សាយកិត្យានុភាពរបស់ខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍ និងវប្បធម៌លំដាប់អន្តរជាតិ ទាំងក្នុងប្រទេស តំបន់ និងពិភពលោក
៤. ជំរុញការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានានិរន្តរភាពនៃ ការអភិវឌ្ឍវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រនៅខេត្តមណ្ឌលគិរីប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល