គួរឲ្យបារម្ភ! ឥណ្ឌាឆ្លងប្រចាំថ្ងៃជាង ២ម៉ឺននាក់ បួនថ្ងៃជាប់គ្នាហើយ
ញ៉ូវដេល្លី៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសឥណ្ឌាបានកត់ត្រាការឆ្លងកូវីដប្រចាំថ្ងៃ ករណីថ្មីនៃ COVID-19 ជាង ២ម៉ឺននាក់ រយៈពេលបួនថ្ងៃជាប់គ្នា គិតទាំងការជូនដំណឹង នាថ្ងៃអាទិត្យនេះ។
ទិន្នន័យរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៧ កក្កដា បានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២០៥២៨ ករណីត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៤៣.៧៥០.៥៩៩ នៅក្នុងប្រទេស។
ក្រសួងបាននិយាយថា ប្រទេសនេះក៏បានកត់ត្រាការស្លាប់ ដោយសារ COVID-19 ចំនួន ៤៩នាក់ ក្នុងអំឡុងពេលនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥២៥៧០៩នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។
ការរកឃើញនៃមេរោគអូមីក្រុងបំប្លែងថ្មី BA.2.75 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យមន្ត្រីសុខាភិបាលមានការព្រួយបារម្ភ។ ពួកគេ បារម្ភ ថា មេ ពូជ ថ្មី នេះ អាច ឆ្លង រាលដាល យ៉ាង ឆាប់រហ័ស និង ទទួលបាន ភាពស៊ាំ ពី វ៉ាក់សាំង និង ការឆ្លង ពីមុន ៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួលដោយ៖ សារ៉ាត




