ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអាជីពនានារបស់អ្នកកំពុងមាន ដំណើរការល្អប្រសើរ។ សូមតស៊ូ និងគួរតែខិតខំបន្ថែមទៀត ហើយធ្វើយ៉ាងណាសន្សំសំចៃ ពេលវេលាដោយកុំចំណាយពេលទៅចាប់យកកិច្ចការដែលមិនសមប្រកបនឹងអ្នក។ បើទោះ បីជាបំណងប្រាថ្នាធំមិនទាន់អាចទទួលបាននៅក្នុងថ្ងៃនេះក្តី សូមអ្នកទទួលបានគំនិតប្រាជ្ញា មោះមុត និងគំនិតច្នៃប្រឌិតណាស់ ដូច្នេះសូមបង្ហាញ ស្នាដៃ និងសមត្ថភាពរបស់អ្នក។ អ្នកក៏ មិនចាំបាច់មានការភ័យខ្លាចចំពោះកំហុសពេកដែរ ពីព្រោះអ្នកអាចដោះស្រាយអ្វីៗឲ្យទៅ ជាល្អប្រសើរបានដោយងាយស្រួលណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកិច្ចការទាំងរបស់អ្នកអាច បញ្ចៀសបញ្ហាបានដោយសន្តិវិធី។ លោកអ្នកនឹងទទួលបានឳកាស និងពេលវេលាច្រើន ដើម្បីអនុវត្តការងារទៅតាមគម្រោងផែនការ។ លើសពីនេះអ្នកដែលតែងមានបំណងមិន ល្អហាក់បោះបង់បំណងរបស់គេចោល ដែលករណីនេះនឹងអាចធ្វើឲ្យអ្នកអាចឈានទៅដល់ គោលដៅដោយងាយស្រួល។ លើសពីនេះ លោកអ្នកអាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារ និងទីកន្លែងការងារតាមប្រាថ្នា ពីព្រោះស្ថានភាពណាមួយក៏នឹងផ្តល់ភាពជោជ័យដល់អ្នក ផងដែរ។ ក្រៅពីនេះ សូមមានភាពវិជ្ជមានជានិច្ច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ ការងាររបស់លោកអ្នកក្នុងពេលនេះកំពុងមាន ដំណើរការល្អប្រសើរណាស់។ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នករំពឹងថាទទួលបានការផ្តល់ជូនដ៏ ធំសម្រាប់កិច្ចខំប្រឹងប្រែងរបស់អ្នក។ ការងារទាំងឡាយនឹងមានស្ថេរភាព ហើយអាចទទួល បានជោគជ័យ ដោយមិនមានផលរំខានណាមួយឡើយ។ ក្នុងពេលនេះ ភាពសុទិដ្ឋិនិយម មានភាពចាំបាច់បំផុត។ ក្រៅពីនេះ​ទំនុកចិត្តចំពោះវិជ្ជាជីវៈរបស់ខ្លួនក៏សំខាន់ផងដែរ។ បន្ថែមលើនេះទៅទៀត សូមរក្សាអាកប្បកិរិយាវិជ្ជមាន និងអាធ្យាស្រ័យឲ្យបានខ្ពស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់លោកអ្នក ដែលប្រកបរបរអាជីវកម្ម និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលអចលទ្រព្យនានា។ ផលចំណេញក្នុងថ្ងៃនេះមានទំហំធំ។ ចំពោះលោកអ្នកដែលប្រកប ការងាររដ្ឋ និងឯកជន ក៏មិនអន់ប៉ុន្មានដែរ លោកអ្នកអាចធ្វើការងារទាំងឡាយឲ្យទទួលបាន ផលសម្រេចដោយងាយស្រួល។ គំនិតរបស់អ្នកនឹងទទួលបានការគាំទ្រច្រើន ក្នុងរាល់ការ ងារដែលអ្នកអនុវត្ត។ ប៉ុន្តែប្រហែលជាអ្នកត្រូវប្រយ័ត្ននឹងមនុស្សផ្ទុយភេទឆ្នាំច។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលវេលាថ្ងៃនេះហាក់មិនឈរខាងអ្នកឡើយ។ អ្នកនឹង មានការរវល់ ទំងន់ការងារហាក់ដាក់សម្ពាធលើអ្នកខ្លាំង។ ចំពោះការបណ្តាក់ទុន អាជីវកម្ម តូចធំអាចនឹងខាតបង់ហិរញ្ញវត្ថុជាជាងទទួលបានផលចំណេញ។ សូមកាត់បន្ថយសកម្ម ភាពអាជីវកម្ម ហើយប្រសិនបើមិនអាចធ្វើបានទេ សូមព្យាយាមកំចាត់រាល់ហានិភ័យទាំង ឡាយ។ ក្នុងនោះសូមលោកអ្នកពិនិត្យខ្សែសង្វាក់នៃការងារ។ លើសពីនេះ សូមលោកអ្នកប្រើ ប្រាស់ពេលវេលាខ្លះដើម្បីចូលរួមលើវគ្គបណ្តុះបណ្តាល ដើម្បីដកស្រងបទពិសោធន៍ថ្មីៗ ទើបជាការល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការគាំទ្រច្រើន ពីអ្នក នៅក្បែរខ្លួន ឬសូម្បីតែចៅហ្វាយនាយក្តី។ ការងាររបស់អ្នកនឹងអាចអនុវត្តទៅបាបតាម គម្រោងទាំងអស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភក្នុងការបោះជំហាននៅក្នុងពេលនេះនោះ ទេ។ អាស្រ័យលើអំណោយផលនេះសូមគ្រប់គ្រងពេលវេលាឲ្យបានល្អ ប្រើប្រាស់ពេលនេះ ដើម្បីធ្វើការងារសំខាន់ និងការងារជាអាទិភាព។ លោកអ្នកក៏ប្រហែលជារំពឹងថាទទួលបាន ដំណឹងនៃការចាកចេញក្នុងដំណើរបេសកកម្មផ្លូវឆ្ងាយ ដែលតម្រូវឲ្យអ្នកត្រៀមទុកឲ្យបាន រួចរាល់។ ប្រការដែលចាំបាច់ សូមលោកអ្នកកុំលាយឡំការងារ និងរឿងផ្ទាល់ខ្លួន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោផលដល់ការប្រជុំ ពិភាក្សា ចរចា និងធ្វើកិច្ចការងារសំខាន់។ ពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលលើស្ថាន ភាពនានាជុំវិញអ្នក។ ក្រៅពីនេះភាពរហ័សរហួន និងការយល់ដឹងពីស្ថានភាពជុំវិញខ្លួននៅ ក្នុងថ្ងៃនេះជាអំនោយផលដ៏ប្រសើរបំផុត។ ក្នុងនោះប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរ ទីកន្លែងការងារគឺសូមធ្វើតាមបំណងចុះ ពីព្រោះឧបសគ្គទាំងឡាយត្រូវបានកំចាត់ចេញពី ផ្លូវរបស់អ្នក។ ទន្ទឹមនឹងនេះប្រសិនបើអ្នកចេះគ្រប់គ្រងចិត្តឲ្យកាន់តែត្រជាក់ ផលប្រយោជន៍ ធំគឺកាន់តែល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថា្នក់លើ និងសហការី។ ការផ្តល់យោបល់ ការចូលរួមសកម្មភាពពិភាក្សាគម្រោងការងារ ការគ្រប់គ្រង គឺនឹងអាចធ្វើទៅបានដោយរលូន។ ក្នុងនោះមនុស្សនៅជុំវិញខ្លួននឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងខ្លាំង។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុងវិជ្ជាជីវៈសូមស្វែងរកវិធីសម្របសម្រួលប្រតិបត្តិការការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាធម្យម។ ការងារទាំងឡាយ រួមទាំងរបររកស៊ីតូចធំ មានដំណើរការល្អប្រសើរ។ លោកអ្នកមានលទ្ធភាពធ្វើឪ្យការងារទាំងនោះទទួលបានភោគ ផលល្អប្រសើរទៅបាន។ ក្នុងពេលដំណាលគ្នានេះ អ្នកក៏មិនគួរបង្អង់ដៃនោះទេ សូមបន្តធ្វើ ការឲ្យបានសស្រាក់សស្រាំ។ ធ្វើទំនាក់ទំនងតូចធំ ក្នុងក្រៅ ដើម្បីទទួលបានទំនុកចិត្ត និងការ គាំទ្រពីមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ សូមលោកអ្នកយកចិត្តទុកដាក់នឹងបរិវេណរបស់ ខ្លួនជាជាងទៅចាប់អារម្មណ៍នឹងការងារ ឬទំនួលខុសត្រូវរបស់មិត្តរួមការងាររបស់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះវាមានភាពចាំបាច់ណាស់ដែលអ្នក ត្រូវរក្សាលំនឹងគំនិតរបស់ខ្លួន។ លោកអ្នកមិនអាចបន្ទោស និងដាក់កំរិតចំពោះខ្លួនឯងនោះ ទេ។ កុំមើលស្រាលខ្លួនឯងក៏ព្រោះតែបញ្ហាដែលបានកើតឡើងកន្លងមក បើមិនដូច្នេះលោក អ្នក មិនអាចស្វែងរកច្រកសមរម្យសម្រាប់អាជីពបានទេ។ ក្រៅពីនេះ ការទំនាក់ទំនងតូចធំ គួរតែគិតគូរជាថ្មី ទាំងនេះមិនមែនមានន័យថាអ្នកត្រូវលើកដៃលើកជើងអ្នកណាឡើយ គឺទំនាក់ ទំនងនឹងធ្វើឲ្យអ្នកទទួលបានឳកាសច្រើន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានអំណោយផលសម្រាប់ការធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃស្អែកពាក្យសំដីរបស់លោកអ្នកមានទំងន់ពិសេស ដូច្នេះអ្នកមិនចាំបាច់ប្រឹងប្រែងខ្លាំងដើម្បីសម្រេចបាននូវគោលដៅឡើយ។ ក្នុងពេលនេះទឹកចិត្តរបស់អ្នកនឹងទទួលបានសន្តិភាព​។ ផ្ទុយទៅវិញលាភសំណាងផ្នែកសម្ភារៈប្រហែលជាមិនអាចទទួលបាននោះទេ។ ក្នុងនោះដែរ កុំបោះបង់ចោលថាមពល និងលុយកាក់ជុំវិញកិច្ចព្រមព្រៀងពីមនុស្សណាឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យចាប់ផ្តើមរៀបចំសម្រាប់ជ័យជំនះនៅអនាគតដ៏ខ្លីខាងមុខ។ អ្នកកំពុងតែរងចាំភាពលូតលាស់នៃអាជីព ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីធ្វើការយ៉ាងលំបាក ដើម្បីសម្រេចបាននូវគោលដៅ។ ក្រៅពីនេះ សូមបង្កើនចំណាប់អារម្មណ៍ទៅលើពត៌មាន និងអាថ៌កំបាំងក្នុងការងារទាំងឡាយ ដើម្បីឲ្យអ្នកអាចយល់ដឹង និងសម្របទៅតាមរបត់នោះដោយងាយស្រួល។ ប៉ុន្តែប្រសិនបើអ្នកអាចធ្វើបាន សូមកុំចាយរំលែកពត៌ មានសំខាន់ជាមួយមនុស្សថ្មីៗដែលចូលមកក្នុងជីវិតអ្នក។

ចំណាំៈ

ឆ្នាំទាំង៦ ឆ្លូវថោះ ម្សាញ់ មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការ ចាកចេញពីស្ថានភាពចាស់។ ផលសំណាងកើតឡើងច្រើនបំផុតសម្រាប់អ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ​ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។  ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner