សហរដ្ឋអាមេរិក៖ មនុស្សតម្រង់ជួររង់ចាំចាក់វ៉ាក់សាំងអុតស្វានៅទីក្រុងញូវយ៉ក

ញូវយ៉ក ៖ នៅក្នុងទីក្រុងញូវយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺអុតស្វា នៅសហរដ្ឋអាមេរិក មានក្រុមបុរសដែលមានអាយុពី ២០ ទៅ៤០ ឆ្នាំរង់ចាំចាក់វ៉ាក់សាំងដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់ពួកគេប្រឆាំងនឹងមេរោគនេះ កាលពីរសៀលថ្ងៃទី១៧ កក្កដា។

ទីក្រុងញូវយ៉ក ដែលមានប្រជាជនច្រើនជាង ៨លាននាក់មួយនេះ ត្រូវបានគេមើលឃើញថា មានករណីជំងឺអុតស្វាកើនឡើង កាលពីសប្តាហ៍មុន ជាមួយនឹង អ្នកជំងឺថ្មីៗដល់២៦១នាក់ហើយ គិតត្រឹមថ្ងៃសុក្រ ដែលកើនពី២២៣នាក់ កាលពីថ្ងៃចន្ទ ហើយជំងឺនេះបានចាប់ផ្តើមមាននៅអាមេរិក កាលពីខែឧសភា។

អ្នកគ្រប់គ្នាដែលបានទៅទទួលការចាក់វ៉ាក់សាំងបាននិយាយទៅកាន់ AFP ខណៈពេលកំពុងរង់ចាំនៅក្នុងជួរបាននិយាយថា ពួកគេមានអារម្មណ៍ថា មានសំណាងណាស់ដែលបានទទួលការណាត់ជួប ដោយសារទីក្រុងញូវយ៉កខ្វះកម្រិតថ្នាំ។

នៅថ្ងៃសុក្រ មានការប្រកាសនៅលើគេហទំព័ររបស់ទីក្រុងញ៉ូវយ៉កថា មានវ៉ាក់សាំងចំនួន ៩២០០ អាចរកបាន នៅម៉ោង ៦ ល្ងាច។ ត្រឹមតែ៧នាទីក្រោយ ថ្នាំទាំងអស់ ក៏ទទួលបានការកក់អស់៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner