អាកាសចរណ៍ស៊ីវិលវៀតណាមព្រមានអ្នកដំណើរបំពានច្បាប់ ក្រោយ មានករណីនារីម្នាក់រាំលេងធ្វើជាវីដេអូ តីក តុក នៅអាកាសយានដ្ឋាន និងករណី ផ្សេងៗទៀត

ហាណូយ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើ សុំ ឲ្យរៀបចំបញ្ជីឈ្មោះអ្នកបង្កបញ្ហា ដែលបំពានលើបទប្បញ្ញត្តិ ដូច្នេះ ពួកគេអាចត្រូវបានហាមឃាត់មិនឱ្យហោះហើរ។ នៅក្នុងសារាចរណែនាំស្តីពីសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ដែល ទើបចេញថ្មីៗនេះ ប្រធាន CAAV លោក Dinh Viet Thang បាន និយាយ ថា ការគ្រប់គ្រងអាកាសយានដ្ឋានគួរតែរកមើលអ្នក ដំណើរ ដែល បំពានច្បាប់អាកាសចរណ៍ដោយចេតនា និងដោះស្រាយ ករណី បែបនេះយ៉ាងតឹងរ៉ឹង។

អាកាសយានដ្ឋានគួរតែបង្កើនការត្រួតពិនិត្យលើតំបន់ដែលមានសកម្មភាពយន្តហោះខ្ពស់ ក៏ដូចជាតំបន់ហាមឃាត់ ដើម្បីការពារអ្នកដំណើរ ពីការចូលរួមក្នុងអាកប្បកិរិយាដែលប៉ះពាល់ដល់សន្តិសុខ និង សុវត្ថិភាព។

សេចក្តីណែនាំបានឲ្យដឹងថា “បុគ្គលិកនៅលើយន្តហោះត្រូវស្វែងរក យ៉ាងសកម្មនូវអ្នកដំណើរដែលមិនគោរពតាមច្បាប់ ហើយរាយការណ៍ ទៅអាជ្ញាធរអាកាសចរណ៍ដើម្បីឱ្យពួកគេអាចដោះស្រាយតាមតម្រូវការ”។

ការណែនាំនេះធ្វើឡើង បន្ទាប់ពីមានឧប្បត្តិហេតុបង្កឡើង ដោយ អ្នកដំណើរជាច្រើននាក់ នាំឱ្យអន្តរាយនៅអាកាសយានដ្ឋាន ថ្មីៗនេះ ក្នុងនោះ រួមមានទាំងករណីអ្នកដំណើរម្នាក់ ដាក់ទូរស័ព្ទដៃទល់ នឹង បង្អួចយន្តហោះ ដើម្បីថតរូបភាពពពកហើយនារីម្នាក់រាំលេងធ្វើជាវីដេអូ តីក តុក (TikTok )នៅអាកាសយានដ្ឋានមួយនៅ Phu Quoc ក្បែរ យន្តហោះ ដែលកំពុងរត់។

នៅពេលដែលទូរស័ព្ទដាក់ទល់នឹងបង្អួចយន្តហោះ ពន្លឺព្រះអាទិត្យអាច កម្តៅវាឡើង ហើយបណ្តាលឱ្យវាផ្ទុះ ជាពិសេស សម្រាប់ទូរស័ព្ទដែល ថតជាប់ជានិច្ចខណៈពេលដែលមនុស្សម្នាក់ដែលឈរនៅក្បែរយន្តហោះដែលកំពុងរត់អាចនឹងត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីន។

អ្នកដែលបំពានច្បាប់អាកាសចរណ៍ ជាធម្មតាត្រូវបានផាក ពិន័យ ជាមុន សិន ហើយប្រសិនបើពួកគេមិនព្រមបង់ការផាកពិន័យ នោះត្រូវបាន ហាមឃាត់មិនឱ្យហោះហើរក្នុងរយៈពេលជាក់លាក់ណាមួយ៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner