រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិក

កំពង់ស្ពឺ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឃុំវល្លិ៍ស និងបណ្ណាល័យអេឡិចត្រូនិក នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបណ្ណាល័យអេឡិចត្រូនិកនេះ ជាជំនួយឧបត្ថម្ភរបស់អង្គការ ឡៃអិនក្លឹប ប្រទេសកូរ៉េ ដើម្បីជួយលើកស្ទួយវិស័យអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងជាមជ្ឈមណ្ឌលពហុជំនាញក្នុងការផ្ដល់សេវាអប់រំ ទៅតាមសេចក្ដីត្រូវការរបស់ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner