ក្រុមកីឡាការិនីប៉េតង់កម្ពុជា ប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីត្រៀមចូលរួមដណ្តើមមេដាយមាស ជាបន្តបន្ទាប់សម្រាប់កម្ពុជា

ភ្នំពេញ ÷ ក្រុមកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បាននាំយកមេដាយមាសដែរដណ្តើមបាន ពីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាពភពលោកឆ្នាំ២០២២ នៅសហរដ្ឋអាមេរិ មកដល់មាតុប្រទេសកំណើតហើយ នារាត្រីថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១១:២០ នាទី តាមជើងហោះហើរអន្តរជាតិភ្នំពេញ ។
ការមកដល់របស់ក្រុមកីឡាការិនីប៉េតង់កម្ពុជា២រូប ប្រតិភូដឹកនាំ១ម្នាក់ និងមន្ត្រីសហព័ន្ធ២នាក់ មានការអញ្ជើញទទួលស្វាគមន៍បំពាក់កម្រងផ្កាពីសំណាក់ឯកឧត្តម ស សុខា ប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា រួមជាមួយឯកឧត្តម តែម ម៉ឺន លោកជំទាវកុយ ពិសី និងថ្នាក់ដឹកនាំ សមាជិកប្រតិបត្តិសហព័ន្ធ តំណាងក្រសួងអប់រំយុវជន និងកីឡា រួមជាមួយអ្នកសារព័ត៌មានជាតិជាច្រើនរូបទៀតផងដែរ ។
ថ្លែងក្នុងបទសម្ភាស៍ កីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា បានអោយដឹងថា ដោយមានការជម្រុញលើកទឹកចិត្តពីថ្នាក់ដឹកនាំ នឹងការខិតខំប្រឹងប្រែងហ្វឹកហាត់ សហការគ្នាលេងជាក្រុម ទើបមានឱកាសអាចដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាពិភពលោកឆ្នាំ២០២២ ដែលកម្ពុជាយើងត្រូវបានគេអញ្ជើញអោយចូលរួមជាលើកដំបូងនេះទទួលបានជោគជ័យដោយមិននឹកស្មានដល់ ។ ក្រុមកីឡាការិនីប៉េតង់កម្ពុជាបន្តថា ការឈ្នះមេដាយមាសកម្រិតពិភពលោកនេះ វាជា សញ្ញាដ៏ល្អ ដែលបង្ហាញក្តីសង្ឃឹម ដើម្បីជម្រុញទឹកចិត្ត អោយខិតខំហ្វឹកហាត់ស្វែងរកចំណុចខ្វះខាត សម្រាប់ការពង្រឹងសមត្ថភាពបន្ថែម ក្នុងការដណ្តើមមេដាយមាស ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើក ទី៣២ឆ្នាំ២០២៣ ។


គួរបញ្ជាក់ថា កម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងការប្រកួតកីឡាពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់៤ឆ្នាំម្តងដោយ កីឡាការិនី អ៊ុក ស្រីមុំ នឹងអ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាស ទាំងពីរវិញ្ញាសារគឺវាយយកពិន្ទុ និងវិញ្ញាសារ២នាក់ទល់២នាក់ ៕

ដោយសារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner