លោក សួន សរីរដ្ឋា ៖ ប្រតិកម្មរបស់ទណ្ឌិតរត់ចោលស្រុករឿងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញគឺមិនឆ្លុះបញ្ចាំងអំពីអ្វីដែលជាតម្រូវការពិតប្រាកដនៅកម្ពុជា
ភ្នំពេញ៖លោក សួន សរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានហៅការលើកឡើងរបស់ ទណ្ឌិតរត់ចោលស្រុកទាក់ទងទៅនិងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០នេះគឺជាប្រតិកម្មដែលមិនឆ្លុះបញ្ចាំងអំពីអ្វីដែលជាតម្រូវការពិតប្រាកដនៅក្នុងប្រទេសកម្ពុជាទេ។ជាពិសេសគឺតម្រូវការផ្នែកច្បាប់ដើម្បីពង្រឹងនូវនីតិរដ្ឋនិងអនុវត្តននៅលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឲ្យបានពេញលេញទណ្ឌិតរូបនេះអត់ដែលទទួលស្គាល់ទេ។មិនបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យនិងទស្សនៈច្បាប់ពិតប្រាកដដែលកម្ពុជាគឺជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះទេហើយសម្ដីរបស់ទណ្ឌិតរូបនេះយកជាការអត់បានទេដោយមិនស្មើនឹងក្មេងបៀមដៃផង។
លោក សួន សរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានមានប្រសាសន៍ប្រាប់ AMSនៅ ថ្ងៃទី១៨ខែកក្កដានេះថាមេដឹកនាំនយោបាយដែលជាទណ្ឌិតរត់ចោលស្រុករូបនេះគឺមិនដែលមើលឃើញអ្វីជាចំណុចល្អ ចំណុចប្រសើរ និងបែបបទនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជាទេ នៅក្នុងពេលដែលគាត់ខ្លួនឯងគឺកំពុងតែប្រឈមនឹងបញ្ហាដោះស្រាយរកច្រកដើម្បីចូលមកប្រឡូកក្នុងសង្វៀននយោបាយនៅប្រទេសកម្ពុជាមិនបានដោយខ្លួនឯង។ ដោយសារតែនយោបាយបិទផ្លូវខ្លួនឯងដោយសារតែ នយោបាយដែលមិនគោរពច្បាប់ខ្លួនឯង។ គឺខ្លួនឯងក្លាយទៅជាមេដឹកនាំនយោបាយរត់ចោលស្រុកហើយជា ទណ្ឌិតដែលមានទោស ដែលមានសាលក្រមកាត់ទោសជាស្ថាពរផងដែរ ។
លោកបន្តថាចំពោះទណ្ឌិតរូបនេះលើកឡើងនិងប្រតិកម្មទាំងឡាយដែលទាក់ទងទៅនិងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០ នេះ ចាត់ទុកថា ជាប្រតិកម្មដែលចេញអំពីគំនិតនិយមរបស់ទណ្ឌិតរូបនោះដែលមិនឆ្លុះបញ្ចាំង អំពីអ្វីដែលជាតម្រូវការពិតប្រាកដនៅក្នុងប្រទេសកម្ពុជារបស់យើងទេ។ជាពិសេសគឺតម្រូវការផ្នែកច្បាប់ដើម្បីពង្រឹងនូវនីតិរដ្ឋ និងអនុវត្តននៅលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាឲ្យបានពេញលេញទណ្ឌិតរូបនេះ អត់ដែលទទួលស្គាល់ទេ។ ប៉ុន្តែបើសិនជាវិសោធនកម្មណាមួយដែលខ្លួនជាអ្នកចូលរួម ជាអ្នកផ្តួចផ្តើម ចង់បានដើម្បីផលប្រយោជន៍បក្ខពួកខ្លួន ដើម្បីការពារនៅអ្វីដែលជាអំណាចរបស់ពួកគាត់នោះ គឺថាគាត់ចូលរួម ហើយគាត់លើកសរសើរ។ ឧទាហរណ៍ទាក់ទងទៅនឹងវិសោធនកម្មច្បាប់បោះឆ្នោត និងការរៀបចំសមាសភាព គ.ជ.ប ថ្មី ពេលដែលគាត់នៅក្នុងរដ្ឋសភាគាត់ស្រែកថាវិសោធនកម្មច្បាប់នេះល្អណាស់ហើយគ.ជ.បដែលរៀបចំ លើកនេះ គឺមានលក្ខណៈឯករាជ្យ អព្យាក្រឹត្យ ត្រឹមត្រូវល្អណាស់។ប៉ុន្តែនៅពេលដែលគាត់មានបញ្ហា ប្រឈមមុខអតីតគណបក្សសង្គ្រោះជាតិរបស់គាត់ត្រូវបានរំលាយ ហើយគាត់ក្លាយទៅជាទណ្ឌិត ក្លាយទៅជាមេដឹកនាំនយោបាយរត់ចោលស្រុក ស្រាប់តែក្រឡាស់មកវិញថា គ.ជ.ប គឺមិនមានភាពទុកចិត្តបានទេ គ្មានអព្យាក្រឹត្យ ឯករាជ្យទេ ច្បាប់បោះឆ្នោតនៅកម្ពុជាមិនអាចទទួលយកបាន ហើយសំដីរបស់ទណ្ឌិតរូបនេះយកជាការអត់បានទេ គឺមិនស្មើនឹងក្មេងបៀមដៃផង។
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានសង្កត់ធ្ងន់ថា“ទាក់ទងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ លើកទី១០ ដែលទណ្ឌិតរូបនេះប្រតិកម្មលើកឡើងថា ដើម្បីគ្រាន់តែជាការត្រួសត្រាយផ្លូវឲ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហើយវាគឺជាការកាត់បន្ថយអំណាចរបស់រដ្ឋសភាក្តីនោះ វាគ្រាន់តែជាការចង្អុលបង្ហាញទស្សនអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែមិនបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ និងទស្សនច្បាប់ពិតប្រាកដ ដែលកម្ពុជាគឺជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះទេ។
ប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺអ្វីៗទាំងអស់វាស្ថិតនៅលើច្បាប់រដ្ឋធម្មនុញ្ញនិយម សភានិយម យើងឃើញហើយគ្រឹះនៃលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនេះ គឺមកពីអង់គ្លេសហើយយើងគឺជាព្រះរាជា ណាចក្រមួយដែលយកលំនាំនេះចាប់ពីក្រោយឆ្នាំ១៩៩៣មកគឺយើងមិនមែនជាអ្នកផ្តួចផ្តើមនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទេគឺយើងមកពីអង់គ្លេសយកពីបណ្តាប្រទេសផ្សេងៗទៀតតដែលចម្លងមកពីអង់គ្លេសដែរ។ប៉ុន្តែអ្វីដែលជាចំណុចខ្វះខាតអ្វីដែលជាចន្លោះប្រហោងនៃច្បាប់កំពូលរបស់យើង គឺក្រុមអ្នកច្បាប់រាជរដ្ឋាភិបាលអ្នកដឹកនាំប្រទេសកម្ពុជារបស់យើងព្យាយាមបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យច្បាប់រដ្ឋធម្មនុញ្ញរបស់យើងតឹងណែន មានលក្ខណៈជាច្បាប់កំពូលមួយដែលគ្មានចន្លោះប្រហោង”។
លោក សួន សេរីរដ្ឋា បានអះអាងថា “ច្បាប់នេះមិនមែនធ្វើសម្រាប់សំដៅទៅលើការគាំទ្របុគ្គលណាម្នាក់ ឬទៅកាត់បន្ថយអំណាចសភាទេអ្វីដែលគាត់និយាយវាគ្រាន់តែជាសំបកខាងក្រៅមួយដែលមិនបានឆ្លុះបញ្ចាំងអំពីសាច់ធាតុពិតនៅខាងក្នុងទេ មានន័យថា ខាងក្នុងគេខិតខំប្រឹងប្រែងកែលម្អបំពេញបន្ថែមធ្វើយ៉ាងណាឲ្យ រដ្ឋធម្មនុញ្ញរបស់កម្ពុជាយើងក្លាយទៅជារដ្ឋធម្មនុញ្ញដែលពេញលេញ មានលក្ខណៈជាច្បាប់កំពូល ដែលគ្មានចន្លោះប្រហោង ពីព្រោះយើងឃើញហើយដូចជាការបកស្រាយរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺបានបកស្រាយច្បាស់លាស់ពេញលេញ និងបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយបំផុត រួមជាមួយនឹងការឆ្លើយតបជាមួយបណ្តាញអ្នកសារព័ត៌មានដែលបានលើកឡើងជាសំនួរគឺបានបកស្រាយរបស់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺឥតខ្ចោះ។ប៉ុន្តែការបកស្រាយការលើកឡើងរបស់ពួកមេដឹកនាំនយោបាយរត់ចោលស្រុក ដែលជាទណ្ឌិតនេះ ពួកគេព្យាយាមពង្វាងការពិតធ្វើយ៉ាងណាគេគ្រាន់តែឆក់យកឱកាសយកព្រឹត្តិការណ៍ នៃការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ ដើម្បីជាឱកាសមួយវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល រដ្ឋសភា និងវ៉ៃប្រហារមកលើក្រុមអ្នកដឹកនាំរបស់កម្ពុជាយើងតែប៉ុណ្ណោះពីព្រោះពួកគេធ្វើនយោបាយក្នុងទម្រង់មួយឆក់ឱកាសដើម្បីវ៉ៃប្រហារ ដើម្បីបញ្ជេះកំហឹងធ្វើឲ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល”។
លោកបានបន្តថាអ្វីៗដែលមេដឹកនាំនយោបាយរត់ចោលស្រុកលើកឡើងវាគ្រាន់តែជាឆ្លុះបញ្ចាំងនៅគំនិតបុគ្គល របស់គេតែម្នាក់ឯង ដើម្បីការពារក្រុមនុស្សមួយចំនួនដែលនៅជុំវិញខ្លួនរបស់គេកុំឲ្យបែកបាក់ចេញពីខ្លួនគេ តទៅទៀត ពីព្រោះបែកបាក់ច្រើនហើយនឹងព្យាយាមទប់ស្កាត់ការពារប៉ុន្មានដំបរស្វានោះកុំឲ្យទៅណាចោលខ្លួន ទៀតខ្លាចវាឯកោទាំងជីវវិតនយោបាយឯកោជីវិតរស់នៅរាល់ថ្ងៃ។ដូច្នេះហើយចេះតែព្យាយាមលើកឡើងប្រតិកម្មយកហេតុផលព្រឹត្តិការណ៍នឹងយកមកទាញធ្វើជាព្រឹត្តិការណ៍មួយហើយខ្លួនឯងចេញប្រតិកម្មទៅដើម្បីឲ្យវាបានសម្លេងតាមរយៈសារព័ត៌មានវិទ្យុដែលគាំទ្រពួកគេតែប៉ុណ្ណោះ៕ ដោយ៖ពលជ័យ