ស្ថានទូតរុស្ស៊ីត្រៀមរៀបចំសន្និសីទបង្ហាញស្ថានភាពសង្គ្រាមអ៊ុយក្រែន (Video Inside)
ស្ថានទូតរុស្ស៉ី គ្រោងនឹងរៀបចំសន្និសីទមួយនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីបង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន, បង្ហាញពីគោលនយោបាយរុស្ស៉ី និងទំនាក់ទំនងរវាង កម្ពុជានិង រុស្ស៉ីថែមទៀត។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានកម្ពុជា សន្និសីទនោះ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ជាភាសាអង់គ្លេស នៅវេលាម៉ោង១០ព្រឹកម៉ោងនៅកម្ពុជា។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃទី១៨កក្កដានេះ បានឈានចូលដល់ថ្ងៃទី១៤៤ ហើយ។