អធិបតីអាល្លឺម៉ង់ព្រមានអំពីកង្វះឧស្ម័នដោយសារជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ នៅថ្ងៃចន្ទសប្តាហ៍នេះបានព្រមានអំពីការស្តារឡើងវិញជាសកលនៃថាមពលហ្វូស៊ីល និងធ្យូងថ្មជាពិសេស ដែលជាលទ្ធផលនៃកង្វះឧស្ម័នដែលបណ្តាលមកពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

ប្រទេសអាល្លឺម៉ង់ និងអេហ្ស៊ីបកំពុងធ្វើជាសហប្រធាននៃកិច្ចសន្ទនាអាកាសធាតុ Petersberg នៅទីក្រុងប៊ែរឡាំង ដែលមានគោលបំណងកំណត់ទិសដៅសម្រាប់សន្និសីទអាកាសធាតុពិភពលោក COP27 នាពេលខាងមុខនៅក្នុងខែវិច្ឆិកា។

តំណាងប្រទេសប្រមាណ៤០កំពុងស្វែងរកកិច្ចព្រមព្រៀងលើដំណើរការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ លោក សូលស៍ បាននិយាយនៅឯកិច្ចប្រជុំថា គ្មាននរណាម្នាក់អាចពេញចិត្តនឹងការពិតដែលថា ចំណែកនៃការបង្កើតថាមពលអគ្គីសនីដោយធ្យូងថ្មកំពុងកើនឡើងម្តងទៀត រួមទាំងនៅក្នុងប្រទេសរបស់យើងផងដែរ។

នៅក្នុងសុន្ទរកថា តាមវីដេអូរបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លោកថា អ្វីដែលធ្វើឱ្យខ្ញុំពិបាកបំផុតនោះ គឺថា ក្នុងការប្រឈមមុខនឹងវិបត្តិសកលនេះ យើងកំពុងខកខានក្នុងការធ្វើការរួមគ្នាជាសហគមន៍ពហុភាគី។

លោក ហ្គូធឺរែស បន្តថា ប្រជាជាតិនានាបន្តលេងល្បែងស្តីបន្ទោស ជាជាងការទទួលខុសត្រូវសម្រាប់អនាគតរួមរបស់យើង… យើងត្រូវតែបង្ហាញនៅ COP27 ថា បដិវត្តន៍កកើតឡើងវិញកំពុងដំណើរការ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner