ប្រមុខការទូតអ៊ុយក្រែន៖ ការចរចាសន្តិភាពនឹងកើតឡើង ដរាបណារុស្ស៊ីបរាជ័យក្នុងសមរភូមិ

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា ថ្លែងថា ការចរចាសន្តិភាពជាមួយរុស្ស៊ីអាចកើតឡើងបាន ដរាបណារុស្ស៊ីបរាជ័យក្នុងសមរភូមិ ។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Forbes អ៊ុយក្រែន ដែលចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ លោក គូលេបា បានចាត់ទុកអាកប្បកិរិយាបង្កហេតុអាក្រក់របស់រុស្ស៊ីថា ជាហេតុផលសម្រាប់អវត្តមាននៃកិច្ចចរចាសន្តិភាព ។

លោកបានពន្យល់ថា ខ្ញុំប្រាប់ដៃគូទាំងអស់នូវរឿងសាមញ្ញមួយ នោះគឺថា រុស្ស៊ីនឹងអង្គុយនៅតុចរចា បន្ទាប់ពីចាញ់នៅសមរភូមិ។ បើមិនដូច្នេះទេ វានឹងក្លាយជាភាសានៃឱសានវាទម្ដងទៀត។ ប្រមុខការទូតអ៊ុយក្រែនរូបនេះបន្ថែមថា លោកប្រធានាធិបតី ហ្សេលេនស្គី មិនច្រានចោលលទ្ធភាពនៃការចរចាឡើយ ប៉ុន្តែជឿជាក់ថា មិនមានហេតុផលសម្រាប់កិច្ចពិភាក្សានៅពេលនេះទេ ។

គួរបញ្ជាក់ថា អ៊ុយក្រែន-រុស្ស៊ីបានចាប់ផ្តើមកិច្ចចរចាសន្តិភាពរយៈពេល៤ថ្ងៃ បន្ទាប់ពីការវាយលុករបស់យោធារុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ ភាគីទាំងពីរបានជួបប្រជុំគ្នាដោយផ្ទាល់ជាច្រើនលើកនៅប្រទេសបេឡារូស ហើយបន្ទាប់មកបានបន្តកិច្ចពិភាក្សាតាមរយៈវីដេអូអនឡាញ។

កាលពីចុងខែមីនា គណៈប្រតិភូមកពីរុស្ស៊ី និងអ៊ុយក្រែនបានជួបគ្នាម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ការចរចាបានជាប់គាំងទាំងស្រុង ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner