ជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ តាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២០ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ និងចាប់ខ្លួនជនជាប់ចោទឈ្មោះ សយ ញ៉ែម តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ១២១ ដ.ច.ន ចុះថ្ងៃទី ០២-០៣-២០១៧ ចេញដោយលោក ពេជ ម៉ារ៉ែន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចក្នុងវត្តអម្ពរវ័ន (ហៅវត្តព្រែកថ្មី) ផ្លូវ លំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១-១០-២០១៥។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទចំនួន ០២នាក់
១-ឈ្មោះ សយ តាក់ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។
២-ឈ្មោះ សយ ញ៉ែម ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ។ ទាំង ០២នាក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យទាំង ០២នាក់ អវិជ្ជមាន (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner