ឥណ្ឌាមានឆន្ទៈវិនិយោគបន្ថែមនៅស្រីលង្កា ដែលកំពុងជួបវិបត្តិ សេដ្ឋកិច្ចធ្ងន់ធ្ងរ

ញូដេល្លី៖ បេសកជនរបស់ទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេស ឥណ្ឌា នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា បានប្រាប់កាសែត Indian Express ថា ប្រទេសឥណ្ឌាមានឆន្ទៈក្នុងការវិនិយោគ បន្ថែមទៀត នៅក្នុងប្រទេសស្រីលង្កាដែលនៅជិតខាង បន្ទាប់ពីបានគាំទ្រវិនិយោគ ជាមួយនឹងទឹកប្រាក់ចំនួន ៣.៨ ពាន់លានដុល្លារ នៅឆ្នាំ២០២២។

លោក Gopal Baglay ស្នងការជាន់ខ្ពស់របស់ប្រទេសឥណ្ឌា នៅ ស្រីលង្កា បាននិយាយថា គំនិតនេះគឺដើម្បីឆ្លើយតបទៅនឹងសំណើ របស់ប្រទេសស្រីលង្កា សម្រាប់ការអនុញ្ញាតឱ្យពួកគេឆ្លើយតបទៅ នឹងវិបត្តិរូបិយប័ណ្ណបរទេសរបស់ពួកគេ។

លោក Gopal Baglay ថា “យើងចង់បន្តនាំយកការវិនិយោគបន្ថែម ទៀតទៅកាន់ប្រទេសស្រីលង្កា ព្រោះវានឹងជួយបង្កើតសមត្ថភាព រយៈ ពេលមធ្យម និងរយៈពេលវែង ដើម្បីឆ្លើយតបនៅក្នុង សេដ្ឋកិច្ច ស្រីលង្កា”៕
ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner