ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤០វត្តនៅទូទាំងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវជាសការី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀតបានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមួយចំនួនទៀត ប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាទាំង ៤០វត្ត ក្នុងខេត្តព្រះសីហនុ ។
ពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (វត្តសមាធិ) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ការប្រគេនទៀនព្រះវស្សានេះ តែងបានធ្វើជារៀងរាល់ឆ្នាំតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខចម្រើន និងវេប្រគេននូវទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំវស្សារយៈពេលបីខែ។
សម្រាប់ពិធីនាថ្ងៃនេះវត្តនីមួយៗទទួលបានទៀនព្រះវស្សា១គូ ស្លាដក១ អង្ករ មី ត្រខ ទឹកត្រី ទឹកស៊ីអីវ ទឹកបរិសុទ្ធ ទឹកក្រូច ខារ៉ាបាវ៊ ទឹកដោះគោខាប់ ស្ករស តែ៤និងបច្ច័យក្នុងមួយវត្ត១លានរៀល ។ ព្រះសង្ឍ ៤០អង្គ មួយអង្គ ១០ម៉ឺនរៀល យាយជីតាជី ៣៥នាក់ ម្នាក់ ២ម៉ឺនរៀល ៕ ដោយ ៖ ខៀវ សាវ៉ុន