អភិបាលខេត្តកែប៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជា ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចជាតិ
ខេត្តកែប៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺលោកប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឱ្យមានការរីកចម្រើនទៅលើសេដ្ឋកិច្ចជាតិ ដោយប្រកាន់យកនូវសន្តិភាពជាកត្តាចម្បង ។ នេះប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងពិធីសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា និងប្អូនៗសិស្សនិស្សិតសាលាបច្ចេកទេស Donbosco ខេត្តកែប នាព្រឹក ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ ។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្អូនៗសិស្សនិស្សិតទាំងអស់ សូមនាំគ្នាបន្តការពារថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង និងជំនាញ ធ្វើឱ្យខ្លួនក្លាយជាកោសិកាល្អរបស់សង្គម ក្នុងការចូលរួមអភិវឌ្ឍ ប្រទេសជាតិរបស់យេីងឱ្យកាន់តែរីកចម្រេីនបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ លោកគ្រូ អ្នក គ្រូ និងសិស្សនិស្សិត សាលា Donbosco សូមបន្តចាក់វ៉ាក់សាំងដូូសជម្រុញ អោយបានគ្រប់ៗគ្នា ដេីម្បីបង្កេីនភាពស៊ាំ និងសូមចូលរួមគោរពច្បាស់ចរាចរណ៍ផ្លូវ គោក ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀនមិនត្រូវពាក់ពន្ធ័ឡើយ មិនថាប្រើប្រាស់ ឬជួញដូរឡើយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជូនដល់សាលា Donbosco នូវ អង្ករចំនួន ១តោន មី ៤០កេស ជែលសម្រាប់លាងដៃ ៥០០ដប ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕ Sila Sarin