សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្រេចយក ក្រុងកំពត រៀបចំ ការប្រកួតជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២

យោងតាមសេចប្រកាសជូនតំណឹងរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានប្រកាសតាមផេកផ្លូវការរបស់សហព័ន្ធផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ និងកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ពានរង្វាន់សម្តេច ក្រឡា ស ខេង លើកទី៩ ដែលប្រព្រឹត្តិទៅរយៈពេល៣ចាប់ពីថ្ងៃទី២ដល់ថៃ្ងទី៤ ខែ កញ្ញា ក្រោមគម្រោងឧបត្ថម្ភថវិការបស់ក្រសួងអប់រំយុវជននិងកីឡា នឹងសម្រេចរៀបចំនៅដងព្រែក ក្រុង កំពត ខេត្ត កំពត ។
សេចក្តីជូនតំណឹងខាលើ បានគូសបញ្ជាក់ ឲ្យដឹងទៀតថា កក្តាចម្បងដែលសម្រេចឲ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្រេចយកទីតាំង ក្រុង កំពត ជាកន្លែងរៀបចំផ្លូវការ សម្រាប់ការរប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២នោះ គឺដោយផ្អែកលើយុទ្ធសាស្រ្តឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
សេចក្តីជូនតំណឹង បានបញ្ជាក់ទៀតថា ការប្រកួតនេះ គណៈកម្មការបច្ចេកទេសបានរៀបចំជា៣ប្រភេទទូក ក្នុងនោះមាន ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកអ៊ុចំណុះ១២នាក់ វិញ្ញាសា៨០០ម៉ែត្រ មានទាំងបុរស ។ ទូកអ៊ុចំណុះ១២នាក់ វិញ្ញាសា៥០០ម៉ែត្រ មានទាំងបុរស និងនារី។ សម្រាប់ទូកកានូ កាយ៉ាក់និងរ៉ូងអ៊ីង ១.វិញ្ញាសា៥០០ម៉ែត្រC1 ទូកកានូ បុរស ២.វិញ្ញាសា៥០០ម៉ែត្រK1ទូកាយ៉ាកបុរស ៣. វិញ្ញាសា១០០០ម៉ែត្រ ទូករ៉ូអ៊ីង បុរស។
សេចក្តីជូនតំណឹងបានបញ្ជាក់ទៀតថា ប្រសិនបើក្លិប និងសមាគមន ទូកមានបំណងបញ្ជូនកីឡាករកីឡាការិនីចូលរួមប្រកួតក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩នេះ សូមរុះរាន់ដាក់ពាក្យចូលរួមប្រកួតនៅទីតាំងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជាក្បែវត្តសំពៅមាស ដោយភ្ជាប់មកនូវពាក្យចូលរួមប្រកួតចំនួន៣ច្បាប់ កិច្ចសន្យាចំនួន៣ច្បាប់ បញ្ជីរាយនាម ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចំនួន៣ច្បាប់ និងអាល់ប៊ុមរូបថ្មីចំនួន៣ច្បាប់។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ និងកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ពានរង្វាន់សម្តេច ក្រឡា ស ខេង លើកទី៩ នៅក្រុងកំពត ខេត្ត កំពតនេះ បានរៀបចំឡើង ក្នុងគោលដៅបន្សាំកីឡាករកីឡាការិនីជាមួយកន្លែងទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner