លោក ពូទីន បន្ទោស អ៊ុយក្រែនថា មិនបានធ្វើឱ្យល្អលើកិច្ច ព្រមព្រៀង សន្តិភាពបឋមទេ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសរបស់លោកមិនបានឃើញការចង់ បានណា មួយពីអ៊ុយក្រែន ដើម្បីបំពេញលក្ខខណ្ឌនៃអ្វីដែលលោកបាន ពិពណ៌នា ថា ជាកិច្ចព្រមព្រៀងសន្តិភាពបឋមដែលបានព្រមព្រៀងគ្នាក្នុង ខែមីនា កន្លងទៅនោះទេ។
លោក ពូទីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការអត្ថាធិប្បាយ តាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេស អ៊ីរ៉ង់ថា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមកំពុងផ្តល់ការសម្រប សម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកងកម្លាំងរបស់ទីក្រុងម៉ូស្គូបាន ឈ្លាន ពានកាលពីចុងខែកុម្ភៈ។
នៅពេលត្រូវបានគេសួរអំពីកិច្ចប្រជុំដែលអាចធ្វើទៅបាន ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោក ពូទីន បានឆ្លើយតបថា ទីក្រុងកៀវមិនបានជាប់គាំងទៅនឹងលក្ខខណ្ឌ នៃ កិច្ចព្រមព្រៀងសន្តិភាពបឋម ដែលលោកបាននិយាយថា “សម្រេចបានជាក់ស្តែង” នៅក្នុងខែមីនានោះទេ។
លោកថា លទ្ធផលចុងក្រោយ អាស្រ័យលើឆន្ទៈរបស់ភាគីកិច្ចសន្យា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឈានដល់។ ថ្ងៃនេះ យើងមើល ឃើញថា អ្នកកាន់អំណាចនៅទីក្រុងកៀវមិនមានបំណងបែបនេះទេ។
គួរបញ្ជាក់ថា ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងក្នុង ខែមីនា កន្លងទៅ ដោយភាគីទាំងពីរបានធ្វើសំណើ ប៉ុន្តែគ្មានការ ទម្លាយបញ្ហា នោះទេ។ នៅពេលនោះ លោក ហ្សេលេនស្គី បាននិយាយ ថា មានតែ លទ្ធផលជាក់ស្តែងពីកិច្ចពិភាក្សាប៉ុណ្ណោះដែលអាច ជឿទុកចិត្ត បាន៕
ប្រភព៖ The Straits times ប្រែសម្រួល៖ ទីណា និងបុត្រា