ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៧រ៉ិចទ័រវាយប្រហារកោះស៊ូម៉ាត្រា

ស៊ូម៉ាត្រា៖ មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប (EMSC) បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដានេះ មានករណីគ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។ EMSC បន្តថា ការរញ្ជួយដីមានជម្រៅ ៦០គីឡូម៉ែត្រ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងដែរថា ការរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍ថា មានកម្លាំងដ៏ខ្លាំងមួយ នៅក្នុងទីក្រុង Bengkulu, Kepahiang និង North Bengkulu ដែលនៅជិតនោះ ។

ឥណ្ឌូណេស៊ី ជាប្រទេសស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា “Pacific Ring of Fire” ជាតំបន់ងាយរងគ្រោះបំផុត ដោយរញ្ជួយដី ៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner