មនុស្សជិតបីពាន់នាក់នៅអឺរ៉ុប បានស្លាប់ដោយសារជំងឺ កូវីដ១៩រៀង រាល់សប្ដាហ៍

អឺរ៉ុប៖ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Kluge បានព្យាករណ៍ថា ក្នុងមួយសប្តាហ៍ មាន មនុស្ស ប្រមាណ៣,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ លោកបាន ព្រមានថា នឹងមានបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរនៅរដូវស្លឹក ឈើជ្រុះ និងរដូវរងាខាងមុខ ខណៈរដូវក្តៅនេះ មានការកើនឡើង ករណី ឆ្លងច្រើនទៅហើយនោះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក Hans Kluge ឲ្យដឹងថា នៅទ្វីបអឺរ៉ុប មានមនុស្សប្រមាណជិត ៣០០០នាក់បានស្លាប់ រៀងរាល់សប្តាហ៍ ដោយសារកូវីដ១៩ ខណៈការឆ្លងកំពុងកើន ឡើង លឿនបំផុតក្នុងចំណោមក្រុមអាយុចាស់ដែលងាយរងគ្រោះបំផុត។

សេចក្តីប្រកាសព័ត៌មានរបស់ WHO ថា កាលពីសប្តាហ៍មុន ករណីឆ្លង កូវីដ១៩ ថ្មីជិត០៣លានករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់អឺរ៉ុប ដែលស្មើនឹងជិតពាក់កណ្តាលនៃករណីថ្មីទាំងអស់នៅទូទាំងពិភពលោក។
លោក Hans Kluge បាននិយាយថា នៅពេលនេះ រលកឆ្លងកូវីដ១៩ កំពុងបង្កឡើងដោយ វីរុសបំប្លែងខ្លួនថ្មីដូចជា អូមីក្រុង BA.2 និង BA.5៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner