មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារ

កណ្តាល៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រី ពន្ធនាគារ នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ បាន រៀបចំ កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង របាយការណ៍បូកសរុប លទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារ បន្តសម្រាប់ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ ដោយមានការចូលរួម ពី ថ្នាក់ដឹកនាំនិងមន្ត្រីនៃមជ្ឈមណ្ឌល។

អង្គប្រជុំបានពិភាក្សានិងចូលរួមផ្តល់យោបល់លើលទ្ធផលសម្រេចបានដែលបានលើកឡើងក្នុងសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មកអង្គប្រជុំបានឆ្លងកម្មវិធីការងារប្រចាំខែសីហា ឆ្នាំ២០២២របស់មជ្ឈមណ្ឌល៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner