សមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនមនុស្សបួននាក់ ក្នុងសំណុំរឿងធាក់ប្លន់ម៉ូតូ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ មានករណី លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កឡើងកាលពីថ្ងៃទី ១៧ខែកក្កដានៅម៉ោងជាងរំលងអធ្រាត។

បន្ទាប់ពីហេតុការណ៍នេះកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួនចំនួនបួននាក់រួមមាន ៖

១.ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ ២៤ឆ្នាំ

២.ឈ្មោះ វ៉ាន វីរៈបុត្រ ភេទប្រុស អាយុ ២៣ឆ្នាំ

៣.ឈ្មោះ សាន ស (ហៅ ស្អុយ) ភេទប្រុស អាយុ ២៥ឆ្នាំ

និង៤.ឈ្មោះ សាន ពែក ភេទប្រុស អាយុ ៣០ឆ្នាំ។ ពួកគេមិនមានមុខរបរពិត ប្រាកដ ទេ។ពេលធ្វើតេស្តមានារធាតុញៀន។ ពេលធ្វើសកម្មភាពពួក គេមានគ្នីគ្នា១០។ ខណៈនេះសមត្ថកិច្ចកំពុងស្វែងរក បក្ខពួក របស់ គេបន្តទៀត។

ចំណែកជនរងគ្រោះឈ្មោះ យុន គឹមហុង ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IN-៥២១៦ មក។

នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅកំពុងចាត់ការជនសង្ស័យតាមនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner