ហេតុអ្វីបានជាដំណើររបស់លោក ចូ បៃដិន មកមជ្ឈិមបូព៌ាមិនបានទទួលជោគជ័យលើបញ្ហាប្រេងឥន្ធនៈ? (Video Inside)

មេដឹកនាំសហរដ្ឋអាមេរិកលោក ចូ បៃដិន កំពុងប្រឹងប្រែងជាខ្លាំងក្នុងការរកវិធីដោះស្រាយ បញ្ហាអតិផរណាក្នុងស្រុក ជាពិសេសតម្លៃកើនឡើងនៃប្រេងឥន្ធនៈ ខណៈដែលចំណាត់ ការរបស់លោកពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យពលរដ្ឋអាមេរិកបាន រងនឹងអតិផរណាខ្ពស់ទៅៗជាលំដាប់។

កាលពីសប្តាហ៍មុន លោក ចូ បៃដិន បានធ្វើដំណើរទៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសប្រទេសអារ៉ាប់សាអ៊ូឌី ដើម្បីរកការបង្កើនការ ផលិតប្រេងនៃប្រទេសក្នុងចង្កោម OPEC និងការប្រើឥទ្ធិពលអាមេរិកក្នុងប្រទេស OPEC ដែលផលិតប្រេង ប៉ុន្តែលទ្ធផល នៃដំណើរទស្សនកិច្ចពាក់ព័ន្ធនឹងបញ្ហាប្រេងនោះ ត្រូវ រាយការណ៍ថា បានបរាជ័យទៅហើយ។

លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍ពិនិត្យមើលលើព្រឹត្តិការណ៍អន្តរជាតិនេះ

ads banner