តៃកុងស្រវឹងបើករថយន្ត LEXUS បោះពួយឡេីងលេីឃឿនថ្មពុះចែកទ្រូងផ្លូវកល់ជាប់

ភ្នំពេញ ៖ បុសម្នាក់ស្រវឹងស្រាបានបេីករថយន្ត LEXUS RX300 មួយគ្រឿងយ៉ាងលឿន រួចរេចង្កូតហោះឡេីងលេីឃឿនថ្មពុះចែកទ្រូងផ្លូវកល់ជាប់ សំណាងដែរមិនបង្កឲ្យនរណាម្នាក់រងរបួស ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញរថយន្តម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ- 2105 បេីកបរដោយបុរសម្នាក់ ទិសដៅពីខាងលិចមកកេីត ឆ្ពោះមកស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែដល់ចំណុចកេីតហេតុ ដោយសារ អ្នកបេីកបរមានស្ថានភាពស្រវឹងផងនោះ បានរេចង្កូត បុកឃឿនថ្ម ពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តហោះកល់លើរបាំងថ្មរងការខូចខាតចំណែកតៃកុងមិនបណ្ដាលឲ្យរងរបួសឡើយ ។

ក្រោយពេលកេីតហេតុ តៃរថយន្តបានចុះគេចខ្លួនពីកន្លែងកេីតហេតុ បន្សល់ទុករថយន្តនៅនិងកន្លែងដើម្បីឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាល់វែងយករថយន្តនេះទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner