អគ្គិភ័យឆេះផ្ទះមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង នៅជាន់ខាងលើទី២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ តែត្រូវបានកម្លាំង ពន្លត់អគ្គិភ័យចុះអន្តរាគមន៍ទាន់ពេលមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងរាលដាលដល់ផ្ទះអ្នកជិតខាង។

អគ្គិភ័យបានកើតឡើងនៅម៉ោងជិត២រសៀលថ្ងៃទី២៥ខែកក្កដា។គ្រោះថ្នាក់នេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ មួយ ចំនួន។ម្ចាស់ផ្ទះរងគ្រោះពុំត្រូវបានបង្ហាញអត្តសញ្ញាណទេ៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner