ក្រសួងការងារនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ខាងមុខ ក្រសួងការងារនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព”។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ ២០២២បានឱ្យដឹងថាភាគីពាក់ព័ន្ធនិង ក្រសួងការងារ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវា យុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ពិធីនេះដែររៀបចំឡើង ក្នុងគោលបំណងដើម្បី (១) រំលឹកដល់ទិវាយុវជនអន្តរជាតិឆ្នាំ២០២២ (២) លើកកម្ពស់ចំណាប់អារម្មណ៍ និងការយក ចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធសំខាន់ៗ (រាជរដ្ឋាភិបាល/អ្នកបង្កើតគោលនយោបាយ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង ម្ចាស់ជំនួយជាតិ និងអន្តរជាតិ) ក្នុងការគាំទ្រ សម្របសម្រួល និងបង្កើតការងារសមរម្យ និងបរិយាប័ន្នសម្រាប់យុវជនមាន ពិការភាព។

ក្រសួងបានបន្តឱ្យដឹងថាក្នុងព្រឹត្តិការណ៍នេះ ក្រសួងនឹងគ្រោងរៀបចំអ្នកជិះកង់ចំនួន ៣០០នាក់ ដោយអ្នកចូលរួមត្រូវប្រើប្រាស់ មធ្យោបាយ (កង់) ផ្ទាល់ខ្លួន ហើយត្រូវជួបជុំគ្នាវេលាម៉ោង ៥:០០នាទី ព្រឹក នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានចម្ងាយផ្លូវប្រវែង ២០គីឡូម៉ែត្រ និង ៣៥គីឡូម៉ែត្រ សម្រាប់សាធារណជនទូទៅ និងចម្ងាយ ផ្លូវប្រវែង ១គីឡូម៉ែត្រ សម្រាប់ជនមានពិការភាព ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner