អត្តពលិកកីឡាជនពិការ១១ប្រភេទកីឡា ចេញទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ី

នាព្រឹកថ្ងៃទី២៦ ខែ កក្តដា ឆ្នាំ២០២២នេះ អត្តពលិកកីឡាជនពិការកម្ពុជា១១ប្រភេទកីឡា ដឹកនាំដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកម្ម បានចេញដំណើរពីព្រះរាជាណាចក្រកម្ពុជា ដោយមានការជូនដំណើរ ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ថ្លែងប្រាប់អ្នកព័ត៌មាន នាឱកាសជូនដំណើរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងលើកឡើងថា ការចូលរួមជូនដំណើរអត្តពលិកកីឡាជនពិការកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី នាព្រឹកនេះ ឯកឧត្តម ផ្ទាល់ គឺមានសេចក្តីរីករាយក្រៃលែង ដែល ឯកឧត្តម ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជ្រើសរើសរូប ឯកឧត្តម ជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំអមដំណើរបងប្អូនកីឡាករកីឡាការិនីជនពិការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១១ ប្រទេស ឥណ្តូនេស៊ី ជាមហាកេត្តិយស ដែលបានចូលរួមចំណែក។

ឯកឧត្តម ប្រធានប្រតិភូ បានបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជនពិការនេះ គឺបានផ្តល់ភាពកក់ក្តីមែនទែន គឺសម្តេចមិនត្រឹមតែឧបត្ថម្ភទៅលើថវិកាជាប្រាក់ហោប៉ៅប៉ុណ្ណោះទេ សម្តេចក៏បានផ្តល់នូវមធ្យោបាយធ្វើដំណើរជើងហោះហើរត្រង់ទៅកាន់ទីក្រុងសូឡូ ប្រទេស ឥណ្តូនេស៊ី ដែលជាការបង្កលក្ខណៈងាយស្រួលដល់បងប្អូនអត្តពលិកយើង ពិសេស ទៀតនោះ សម្តេចបានគិតគូដល់សុខទុក្ខដល់បងប្អូនអត្តពលិកកីឡាជនពិការយ៉ាងខ្លាំង ចំពោះសុខមាលភាព ដោយការបង្កាការពារការឆ្លងជំងឺកូវីដ១៩ សម្តេចបានផ្តល់ជូននូវវ៉ាក់សាំងដែលជាដូសទី៥ចាក់ជូនពួកគាត់មុនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់មួយនេះ ដើម្បីការពារពួកបងប្អូនអត្តពលិកកីឡាជនពិការកម្ពុជា ពីជំងឺឆ្លងកូវិដ១៩ ពេលចូលរួមការប្រកួត។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ លើ ១១ប្រភេទកីឡា ធ្វើដំណើរតាមជើងយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូនពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner