សហរដ្ឋអាមេរិកបញ្ជាក់ថា នឹងមិនមានការផ្លាស់ប្តូរគោលនយោបាយតៃវ៉ាន់ឡើយ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំចិន

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ខើប៊ី ថ្លែងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើការអះអាងសាជាថ្មីថា មិនមានការផ្លាស់ប្តូរឡើយ ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ជុំវិញគោលនយោបាយចិនតែមួយ នៅពេលដែលលោកនិយាយជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ពួកលោក។

ស្របពេលជាមួយគ្នានេះដែរ លោក ខើប៊ី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តមិនចង់ឃើញបញ្ហាឆ្លងច្រកសមុទ្រ ឬភាពតានតឹងត្រូវបានដោះស្រាយដោយឯកតោភាគី ហើយប្រាកដណាស់ មិនមែនដោយកម្លាំងទេ។ ទោះបីជាយ៉ាងណា ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកទាក់ទងនឹងកោះតៃវ៉ាន់។

សូមរម្លឹកផងដែរថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឆ្លើយថា “បាទ” នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ថាតើសហរដ្ឋអាមេរិកនឹងចូលរួមផ្នែកយោធា ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner