លទ្ធផលបោះឆ្នោតឃុំ សង្កត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឲ្យឃើញពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ចាម ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា លទ្ធផលបោះឆ្នោតឃុំ សង្កត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឲ្យឃើញពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលតែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំនៃស្រុកកំពង់សៀម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ, ពិសេស ក្នុងរយៈពេល ២ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូ ការពារអាយុជីវិតប្រជាជនរហូតទទួលបានជោគជ័យ និងមានការអបអរសាទរពីសហគមន៍ជាតិ អន្តរជាតិចំពោះយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ពង្រឹងពង្រីកកិច្ចសហការ ទំនាក់ទំនងឲ្យបានល្អជាមួយប្រជាពលរដ្ឋ, ថ្នាក់ដឹកនាំគណបក្សឃុំ និងក្រុមបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខួបទី ៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្វធ្វើថ្មីៗនេះ គឺធ្វើឡើងក្នុងបរិយាកាសល្អប្រសើរពោរពេញដោយភាពរីករាយ ។ ថ្នាក់ដឹកនាំគណបក្សឃុំ និងក្រុមបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ពិសេសយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់ថ្នាក់ត្រូវ “ខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ” ។

លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការបក្សស្រុកកំពង់សៀម បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ, នៅស្រុកកំពង់សៀម មានតែ ២គណបក្សប៉ុណ្ណោះដែលទទួលបានអាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ៣៩.៨០៤សម្លេង សើ្មនឹង ៧៦ អាសនៈ, គណបក្សភ្លើងទៀន ទទួលបាន ១៤.០២៦ សម្លេង ស្មើនឹង ២៣ អាសនៈ។ បន្ទាប់មក, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner