យុទ្ធសាស្ត្រឌីហ្វីដវាយចំបេះដូងខ្មែរក្រហម

បន្ទាប់ពីលទ្ធផលនៃការអនុវត្តនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលជំហានដំបូងសម្រេចបានជោគជ័យ នៅទិសភ្នំវល្លិ៍ និងឱរ៉ាល់ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលដោះស្រាយ ជួយឧបត្ថម្ភដល់បងប្អូនមករួមរស់ក្នុងសង្គមជាតិនៅទិសពាយ័ព្យ។ ក្រោយពីទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ ប៉ុល សារឿន នៅក្នុងប្រតិបត្តិការយោធាឆ្ពោះទៅសំឡូតបណ្ដាមុខព្រួញនៃកងយោធពលខេមរភូមិន្ទ បានចាប់ដំណើរការភារកិច្ចទៅតាមទិសដៅរៀងៗខ្លួន ដោយធ្វើសកម្មភាពតាមទិសដៅបន្ដបន្ទាប់លើផ្លូវលេខ៥៦ រវៀង ចិនយំ សំដៅទៅតំបន់សំឡូត។ កងយោធពលខេមរភូមិន្ទបានសម្រេចថានឹងសម្រុកចូលតំបន់សំឡូតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ ដោយសារតែស្ថានការណ៍នឹងអាចប្រែប្រួលបើសិនជាគេពន្យារពេលទៀតនោះ។ ម៉ោង១២យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៦ តំបន់សំឡូតទាំងមូលត្រូវបានស្ថិតក្រោមការគ្រប់គ្រងរាជរដ្ឋាភិបាល។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ កែវ ពង្ស ឧត្តមសេនីយ៍ ប៊ុន សេង ចុះទៅអូរតាទៀក ដើម្បីផ្សព្វផ្សាយ គោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ឱ្យបានជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹកខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរ ចំពោះគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង។ ក្រោយពីរំដោះសំឡូត ការងារដែលចាំបាច់នៅពេលនោះ រាជរដ្ឋាភិបាលបានដំណើរការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធដឹកនាំយោធានិងស៊ីវិលនៅតំបន់សំឡូត ដើម្បីបង្កើននូវ ទំនុកចិត្ត និងភាពកក់ក្តៅ។ កម្លាំងទាំងអស់នៅតំបន់សំឡូត បានប្ដូរសម្លៀកបំពាក់កងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #យុទ្ធសាស្ត្រឌីហ្វីដ #ការបង្រួបបង្រួមជាតិ #រាជរដ្ឋាភិបាលកម្ពុជា #សម្ដេចតេជោហ៊ុនសែន #កម្ពុជាប្រជាធិបតេយ្យ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner