នារីម្នាក់ធ្លាក់ពីលើអគារ ស្កាយទ្រី​ បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ៖ នារីម្នាក់បានធ្លាក់ពីលើអគារឈ្មោះ ស្កាយ ទ្រី (Sky Tree) បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ព័ត៌មានបឋមមូលហេតុនៃការធ្លាក់នេះពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ១០៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។សពនារីរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណ នោះទេហើយក៏មិនទាន់ដឹងថាធ្លាក់ពីលើអគារនេះជាន់ទីប៉ុន្មាននោះដែរ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ សមត្ថកិច្ចជំនាញបានចុះទៅស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការធ្លាក់របស់នារីម្នាក់នេះ និងធ្វើកោសល្យវិច្ឆ័យទៅលើសាកសព ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner