សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ក្រុមបាល់បោះជនពិការនារីកម្ពុជា ទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរ ដល់ក្រុមបាល់បោះជនពិការនារីកម្ពុជា ដែលទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី។
យោងតាមបណ្ដាញសង្គមតេលេក្រាមនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ក្រុមបាល់បោះជនពិការនារីកម្ពុជា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះក្រុមនារីថៃដោយលទ្ធផល ៧-៥ វិញ្ញាសានារី ៣ទល់៣ នៅវគ្គផ្តាច់ព្រ័ត្រ នៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ប្រទេសឥណ្ឌូនេស៊ី ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។