សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាទីតាំងនៃតឹកតាងប្រវត្តិសាស្រ្តមួយ ដែលចរឹកនូវទុក្ខវេទនា និងអំពើឃោឃៅមហាប្រល័យ លើប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ ក្រោមរបបដឹកនាំដោយ ប៉ុល ពត។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាឈ្មោះបច្ចុប្បន្នរបស់ មន្ទីរសន្ដិបាល ២១ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងឧក្រិដ្ឋយ៉ាងច្រើនលើសលុបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ១៧ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។ នៅអំឡុងរបបប្រល័យពូជសាសន៍ ស-២១ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាទីតាំងនៃវិសុទ្ធកម្មទៅលើជនទាំងឡាយដែលត្រូវបានចាត់ទុកថាជាខ្មាំងបដិវត្ដ។ ជាលទ្ធផល ក្នុងរយៈពេលនៃការកាន់កាប់របស់ពួកទមិឡនិយម ស-២១ គឺត្រូវបានប្រមាណថាមានជនរងគ្រោះចំនួន ១៨ ០៦៣នាក់ ដែលត្រូវបានចាប់ឃុំឃាំង និងសម្លាប់។

ក្រោយការដួលរំលំនៃរបបតិរច្ឆាននេះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលថ្មីដែលកើតចេញមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់វីវៈជនកម្ពុជាដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខ បានខិតខំបោះជំហានយ៉ាងត្រដាបត្រដួសក្រោកឡើងពីចំណុចសូន្យ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបនេះ និងដៃម្ខាងទៀតប្រឹងប្រែងកសាងប្រទេសជាតិ ក្នុងគោលដៅចម្បងដើម្បីថែរក្សាឱ្យបាននូវសុខសន្ដិភាពជូនចំពោះប្រជាជនកម្ពុជា។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ខ្មែរក្រហម #PolPot #សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង #បញ្ជីស្មារតីចងចាំនៃពិភពលោក #អង្គការយូណេស្កូ #សម្ដេចតេជោហ៊ុនសែន #កម្ពុជាប្រជាធិបតេយ្យ #S21 #Toul #TuolSlengGenocideMuseum #KhmerRouge

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner