ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកា នៃគណៈកម្មាធិការបក្សខ២៦.១+៤ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ប្រធានគណៈកម្មការបក្ស ខ២៦.១+៤ បានផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកា នៃគណៈកម្មាធិការបក្សខ២៦.១+៤ ខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ ។
លោក ង៉ាង ស អនុប្រធានគណៈកម្មការខ២៦.១+៤ ខេត្តកំពង់ធំ បានរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីទាំងមូលដើម្បីបានជ្រួតជ្រាប ។
ឯកឧត្ដម សោម ស៊ុន បានជូនដំណឹងស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា និងអានទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងបានផ្សព្វផ្សាយនូវប្រសាសន៍ សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងអង្គសន្និបាតគណៈកម្មាធិ ការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករានារាជធានីភ្នំពេញ ។
ឯកឧត្ដម សោម ស៊ុន បានក្រើនរំលឹក សមាជិកសមាជិកា នៃគណៈកម្មការបក្ស ខ២៦.១+៤ ត្រូវបន្តធ្វើសកម្មភាពដូចភ្លៀងរលឹមដើម្បីចិញ្ចឹមចលនានៅមូលដ្ឋាន ដោយត្រូវបម្រើប្រជាជន បម្រើសមាជិកបក្ស និងចូលរួមជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកើតឡើង បន្តយកចិត្តទុកដាក់គ្រប់គ្រងពង្រឹងសមាជិកចាស់ ពង្រីកសមាជិកបក្សថ្មី ឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ គណបក្សក្នុងចំណោមយុវជនយុវនារី ទាំងបរិមាណនិងគុណភាព ដោយអនុវត្តន៍តាមទិសដៅសមាជិកបក្ស១រូប សន្លឹកឆ្នោត១សន្លឹក ។ ត្រូវពិនិត្យត្រៀមនូវរាល់ឯកសារគ្រប់គ្រាន់ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ក្នុងឆ្នាំ២០២៣ ឲ្យទទួលបានជ័យជម្នះថែមទៀត និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី សម្រាប់អាណត្តិទី៧ និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត់ ៕ ដោយ ប៊ុន រដ្ឋា







