អបអរសាទរ កីឡាករតេក្វាន់ដូ ៣រូប ឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩
អត្ថបទដោយ៖
ចាន់ វិចិត្រ
អបអរសាទរ កីឡាករ ការ៉ាតេ កាក់ សីលាបញ្ញា និងកីឡាករ តេក្វាន់ដូ WT ចំនួន០៣រូបកីឡាករ សំ យូដេត កីឡាករ វ៉ា មិថុនា និង កីឡាករ ផល សុវណ្ណាត់ ទទួលបានមេដាយមាស ជូនប្រទេសកម្ពុជា ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ។
សូមបញ្ជាក់ ប្រភេទកីឡាដែលដែលទៅចូលរួមការប្រកួតប្រជែងលើកនេះ រួមមាន៖ តេក្វាន់ដូ WT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ ៕ ចាន់ វិចិត្រ



ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។