លោក ពូទីន ថា រុស្ស៊ីនឹងដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសម្លេងក្នុងពេលប៉ុន្មានខែទៀត

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងថា មីស៊ីលបញ្ជាទិស Zircon ដែលមានល្បឿនលឿនជាងសំឡេង នឹងត្រូវដាក់ពង្រាយនៅលើនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីក្នុងពេលប៉ុន្មានខែខាងមុខនេះ។

លោក ពូទីន បានធ្វើសេចក្តីប្រកាសបែបនេះនៅក្នុងពិធីមួយក្នុងទីក្រុង St. Petersburg នាឱកាសប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ។ លោក ពូទីន បន្តថា តំបន់នៃការដាក់ពង្រាយមីស៊ីលនឹងអាស្រ័យលើផលប្រយោជន៍រុស្ស៊ី។

ទន្ទឹមគ្នា មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអំណាចកងទ័ពជើងទឹក ដោយលោកបាននិយាយថា អាចឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះការរំលោភលើអធិបតេយ្យភាព និងសេរីភាពរបស់រុស្ស៊ី។ លោក ពូទីន បន្ថែមថា កងទ័ពជើងទឹករុស្ស៊ីអាចបំពេញបេសកកម្មយុទ្ធសាស្ត្រនៅព្រំដែន ឬនៅផ្នែកណាមួយនៃមហាសមុទ្រជុំវិញពិភពលោក។

គួរបញ្ជាក់ថា នាវាចម្បាំងជាង ៤០គ្រឿង រួមទាំងនាវាដែលបំពាក់មីស៊ីលបញ្ជាទិស Kalibr នាវាមុជទឹក យន្តហោះ ៤២គ្រឿង និងទាហានប្រហែល ៣,៥០០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ប្រទេសរុស្ស៊ីខាងលើនេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner