មីយ៉ាន់ម៉ាបន្តដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត
អត្ថបទដោយ៖
ឈឹម ទីណា
ណៃពិដោ៖ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសម្រេចបន្តដាក់ប្រទេសក្នុងគ្រា អាសន្នរយៈពេលប្រាំមួយខែទៀត។
ក្រុមប្រឹក្សានេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តខាងលើនេះត្រូវបាន ធ្វើឡើងដើម្បីការត្រៀមរៀបចំដ៏ចាំបាច់ សម្រាប់ការបោះឆ្នោតសកល ពហុបក្ស។ យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា ស្ថានភាពនៃភាពអាសន្នរបស់ប្រទេស អាចត្រូវបានគេប្រកាសរហូត ដល់២ឆ្នាំ ដែលការប្រកាសលើកដំបូងមានរយៈពេលមួយឆ្នាំ និង ពីរលើកទៀតមានរយៈពេល៦ខែ។
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ាលោក U Myint Swe បានប្រកាសដាក់ ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំដំបូងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន ហើយបានប្រគល់អំណាចរដ្ឋទៅឱ្យអគ្គមេបញ្ជាការរងផ្នែកសេវាកម្មការពារជាតិ លោកឧត្តមសេនីយ Min Aung Hlaing៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា





ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។