ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ក្រុមការងារចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារ ពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅបុរី ប៉េង ហួត និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅបុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។

បន្ថែមលើការងារបច្ចេកទេសដែលអ្នកជំនាញ បានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួល នៃគុណភាពសេវាទូរសព្ទ បន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៣បង្គោល ព្រមទាំងចាត់មន្ត្រី ៩៥រូប ដើរសម្ភាសន៍ប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នាឱកាសនោះដែរ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានសហការបញ្ជូនបុគ្គលិកទទួលបន្ទុកតាមគម្រោងនីមួយៗ របស់ខ្លួនសម្របសម្រួល ការចុះសម្ភាសន៍តាមផ្ទះក្នុងការសិក្សាស្វែងយល់អំពីស្ថានភាព និងកត្តាកំពុងប្រឈមនានា ជំវិញការប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត ដើម្បីជាធាតុចូលក្នុងការរៀបចំជាដំណោះស្រាយនៅតាមបុរីនានាផងដែរ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner