លោក ហ្សេលេនស្គី ហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនចុងក្រោយនេះ ជាអំពើឃោរឃៅបំផុតមិនធ្លាប់មាន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ការបាញ់ផ្លោងដ៏ឃោរឃៅបំផុតមួយដោយរុស្ស៊ីនៅក្នុងតំបន់ ម៉ៃខូលេវ ភាគខាងត្បូងបានកើតឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ។

នៅក្នុងវីដេអូដែលបានបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃអាទិត្យម្សិលមិញ លោក ហ្សេលេនស្គី បាននិយាយថា មីស៊ីល និងរ៉ុក្កែតរាប់សិបគ្រាប់បានវាយប្រហារអគារលំនៅដ្ឋាន សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសង្គម និងកន្លែងឧស្សាហកម្មផ្សេងទៀត។ លោកថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់ស្ថាបនិកក្រុមហ៊ុនកសិកម្មដ៏ធំរបស់អ៊ុយក្រែន និងភរិយារបស់គាត់ ព្រមទាំងប្រជាជនអ៊ុយក្រែនរបស់យើង ដែលបានធានាសន្តិសុខស្បៀងអាហាររបស់ពិភពលោក។

លោក ហ្សេលេនស្គី បាននិយាយដោយកំហឹងថា ពិតជាមិនគួរឱ្យសោះថា ពួកភេរវកររុស្ស៊ីអាចនឹងបំផ្លាញសក្តានុពលសង្គម និងឧស្សាហកម្មរបស់អ៊ុយក្រែនបែបនេះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា កងទ័ពរុស្ស៊ីកំពុងព្យាយាមពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ដែលកាន់កាប់នៃភាគខាងត្បូងអ៊ុយក្រែន ដោយការផ្លាស់ប្តូរកងទ័ពពីភាគខាងកើតទៅកាន់តំបន់ខើសុន និងហ្សាប៉ូរីហ្សា៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner