មន្ត្រីក្រុមការងារ និងសាខាបក្សភូមិទាំង០៨ ចំនួន ១២៥នាក់របស់ឃុំច្រេស អញ្ជើញចូលរួមពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀងបានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល សន្និបាតគណៈកម្មាធិការកណហតាលវិសាមញ្ញ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧របស់គណបក្សប្រជាជនកម្ពុជា ឃុំច្រេសស្ថិតក្រោមអធិបតីភាពឯកឧត្តម ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងប្រធានក្រុមការងារចុះជួយឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រីក្រុមការងារ ថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ និងបណ្តាសាខាបក្សភូមិទាំង០៨ សរុបចំនួន ១២៥នាក់ ។

លោក អ៊ុច សាវន់ ប្រធានគណៈកម្មាធិការបក្ស ឃុំច្រេសបានឲ្យដឹងថា ឃុំច្រេសមាន ៨ភូមិ មាន១១ការិយាល័យ មានឈ្មោះបោះឆ្នោតក្នុងបញ្ជីគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតចំនួន៥០១៧នាក់ អ្នកបានទៅបោះឆ្នោតចំនួន៤៦៩១នាក់ស្មើ៩៣.៥%សន្លឹកឆ្នោតបានការ ៤៦១៤សន្លឹកស្មើ៩៨.៣៦%សន្លឹកឆ្នោតមិនបានការ៧៧សន្លឹកស្មើ១.៦៤%បើប្រៀបធៀបឆ្នាំ២០១៧ យើងទទួលបាន២៨៩៦សម្លេង កើនបាន៨១៥សម្លេង។ លទ្ធផលល្អប្រសើរនេះគឺបានមកដោយសារគណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ពីលើដល់ថ្នាក់ក្រោម ព្រមទាំងបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមការងារថ្នាក់កណ្តាល ដែលបានចុះជួយផ្ទាល់ដល់មូលដ្ឋាន ដោយបានឧបត្ថម្ភទាំងកម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារៈ និងថវិកាធ្វើឲ្យមូលដ្ឋានឃុំ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

ឯកឧត្តម ចាប ភក្តី បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងពីរជាប្រមុខដឹកនាំ ពិសេសលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម ម៉ឹង សំផន ដែលជានិច្ចជាកាលតែងតែគិតគូដល់សុខទុក្ខរបស់បងប្អូនគ្រប់ពេល។

ឯកឧត្តម ចាប ភក្តី បានលើកឡើង និងថ្លែងអំណរគុណដល់ក្រុមការងារ សមាជិក សមាជិការបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅទទួលបានជោគជ័យគួរជាទីមោទនៈបំផុត។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់ក្រុមការងារគណបក្សទាំងអស់ត្រូវបន្ត ធ្វើនូវសកម្មភាពការងារ និងអភិវឌ្ឍន៍ភូមិឃុំឲ្យកាន់តែល្អ និងរីកចម្រើនបន្ថែមទៀត ដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ខាងមុខសម្រេចបានជោគជ័យជាសហថាពរ ៕ នុត នាង

ads banner