ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរាចំនួន ៤០គ្រួសារ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា សង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ចំនួន ៤០គ្រួសារ ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទួលទំពូងទី១-បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ។
អំណោយដែលចែកជូនរួមមាន៖
អង្ករ មី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ ម៉ាស
ជែលសម្លាប់មេរោគ និង
ថវិកាមួយចំនួន៕
ដោយ ៖ ជីម ភារ៉ា















ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕